
សំបុត្រទស្សនាកម្ពុជាប៉ះប៉ាគីស្ថានចាប់លក់ថ្ងៃទី៣១ឧសភា ខណៈក្រុមជម្រើសជាតិមិនទាន់ប្រមូលផ្តុំនៅឡើយទេ
សំបុត្រចូលទស្សនាការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា និងភ្ញៀវប៉ាគីស្ថានក្នុងយុទ្ធនាការណ៍ជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាស៊ី និងជម្រុះ Asian Cup 2023 នឹងចាប់លក់នៅខែឧសភា ឆ្នាំ២០១៩នេះហើយ។តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពជាសំបុត្រនឹងចាប់លក់ពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ សំបុត្រមាន២ប្រភេទគឺប្រភេទទី១តម្លៃ ១ម៉ឺនរៀល និងប្រភេទទី២ តម្លៃ៥ពាន់រៀល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីគិតមកទល់ពេលនេះ ក្រុមរហស្សនាមគោព្រៃមិនទាន់បានធ្វើការប្រមូលផ្តុំសមាសភាពកីឡាករនៅឡើយទេ ខណៈការប្រកាសឈ្មោះបញ្ជីឈ្មោះបឋមក៏មិនទាន់ឃើញផងដែរ។ ដោយឡែកតាមប្រភពជីតស្និទ្ធពីក្រុមជម្រើសជាតិបានឱ្យដឹង កម្ពុជានឹងប្រមូលផ្តុំកីឡាករហ្វឹកហាត់ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ ពោលគឺ៣ថ្ងៃមុននឹងការប្រកួតចាប់ផ្តើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឱ្យដឹងថា ការប្រកួតជើងទី១ កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញនាថ្ងៃទី៦ ខែមិថុនា ដើម្បីទទួលស្វាគមន៍ប៉ាគីស្ថាន ខណៈជើងទី២នឹងធ្វើឡើងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩វិញម្តង។