Man Utd បង្កើនល្បឿនលឿនជាង Man City ក្នុងការទាក់ទងជាមួយ Kane
(BC-99)
សារព័ត៌មានជាច្រើនកំពុងតែធ្វើការចាប់អារម្មណ៍អំពីខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលត្រៀមចាកចេញពី Tottenham នៅរដូវក្តៅខាងមុខទន្ទឹមគ្នានេះដែរក្រុមខ្លាំងនៅក្រុង Manchester ទាំងពីរក៏ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះដូចគ្នាដែរ។
Manchester United ទំនងប្រើភ្នាក់ងាររបស់ខ្លួនបានមុនក្រុម Manchester City មួយជំហានដើម្បីទៅស្ទាបស្ទង់ជំហររបស់់ Harry Kane ថាតើគោលបំណងនៃការចាកចេញពីក្រុមដែលដឹកនាំដោយលោក Jose Mourinho គឺជាអ្វី?។ Harry Kane បានបង្ហាញឱ្យឃើញពីការអស់ការអត់ធ្មត់នៅជាមួយមាន់ខ្នាយមាសជាបន្តទៀតដោយខ្លួនយល់ឃើញថាក្លិបមួយនេះមានលទ្ធភាពតិចតួចប៉ុណ្ណោះនៅក្នុងការប្រជែងពានរង្វាន់នានា។
ដោយឡែកក្រោយពី Aguero បានប្រកាសចាកចេញពីក្លិបនៅពេលកិច្ចសន្យារបស់ខ្លួនផុតកំណត់នៅពេលខាងមុខនេះ Manchester City ក៏កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីយកមកជំនួសរូបគេដែរខណៈដែល Kane ក៏ជាគោលដៅចង់បានរបស់ទ័ពមេឃខៀវជាយូរមកហើយ។