លោកគ្រូ ភា សុភ័ក្ត្រា បង្ហាញចំណាប់អារម្មណ៍ ក្រោយវិលចូលការងារជម្រើសជាតិវិញ
លោក ភា សុភ័ត្រា បានបង្ហាញពីការតំាងចិត្តសម្រាប់ការវិលមកធ្វើការក្នុងវិស័យបាល់ទាត់វិញ បន្ទាប់ពីសហព័ន្ធបាល់ទាត់ប្រកាសតែងតាំងជាគ្រូជំនួសក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ។
គ្រូបង្វឹកកម្រិត A បានរៀបរាប់ថា ÷ ខ្ញុំបាទសូមអរគុណដល់ពុកម៉ែ មិត្តភក្តិ និងបងប្អូនទាំងអស់គ្នា ដែលបានអបអរសាទរ លើកទឹកចិត្ត និងជូនពរខ្ញុំបាទ ក្នុងការវិលមកកាន់ការងារជំរើសជាតិវិញ ខ្ញុំសូមសន្យាថានិងប្រឹងប្រែងអោយអស់សមត្ថភាព និងជំនះគ្រប់ឧបសគ្គនានា ដើម្បីអោយទទួលបានសមិទ្ឋផលល្អៗក្នុងឱកាសបំពេញការងារដោយការទទួលខុសត្រូវខ្ពស់មួយនេះ ។
នេះជាវិលការងារក្នុងក្រុមជម្រើសសារថ្មី បន្ទាប់ពីលោក ភា សុភ័ត្រា ធ្លាប់សម្រេចចិត្តចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជាម្តងហើយ កាលពីដើមឆ្នាំ២០២០ ដោយហេតុផលផ្ទាល់ខ្លួន ហើយក្នុងនាមជាគ្រូជំនួយ ក៏ធ្លាប់រួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា U22 ឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍កីឡា SEAGAME 2019 ប្រទេសហ្វីលីពីនផងដែរ។
លោក ភា សុភ័ត្រា នឹងត្រូវធ្វើការជាមួយជនជាតិជប៉ុនលោក Ryu ក្នុងដឹកនាំប្រកួតរបស់ក្រុមគោព្រៃ ដែលស្ថិតនៅពូលC ធ្វើដំណើរទៅទឹកដីប្រទេសប៉ារ៉ែន នៅចុងខែឧសភានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ ប៉ារ៉ែន នៅថ្ងៃទី៣ ខែមិថុនា ជួបប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី៧ ខែមិថុនា និងប្រកួតចុងក្រោយត្រូវជួបយក្សទី២អាស៊ី គឺប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ៕