នាយកប្រតិបត្តិក្លិប Celtic លោក Peter Lawwell ត្រូវបានជនមិនស្គាល់មុខវាយប្រហារផ្ទះលោកដោយគ្រាប់បែកសាំង
នាយកប្រតិបត្តិក្លិប Celtic លោក Peter Lawwell ត្រូវបានជនមិនស្គាល់មុខវាយប្រហារផ្ទះរបស់លោកដោយគ្រាប់បែកសាំងកាលពីព្រឹកថ្ងៃពុធ។ យោងតាមកាសែត Daily Record បានអោយដឹងថាគ្រាប់បែកសាំងរឺក៏វត្ថុស្រដៀងគ្នានេះត្រូវបានគេគេគប់ចូលទៅក្នុងបិរេណកន្លែងដាក់ឡានរបស់លោកតែម្តង ។ ជាមួយគ្នានេះរថយន្តរបស់លោកនិងគ្រួសារត្រូវបានផ្ទុះឡើងនិងរីករាលទៅដល់ឡានផ្សេងៗទៀតដែលឋិតនៅក្បែរគ្នា។
អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យនិងសង្គ្រោះរបស់ប្រទេស ស្កុតឡេន បាននិយាយថា យើងបានទទួលការជូនដំណឹងនៅម៉ោង ១.០២ ព្រឹកនៅថ្ងៃពុធទី ១៩ ខែឧសភាដើម្បីរាយការណ៍អំពីរថយន្តដែលឆេះនៅខាងក្រៅលំនៅដ្ឋានមួយនៅក្នុងតំបន់ Thorntonhall, Glasgow ។ ក្រោយពីក្រុមអគ្គីភ័យទៅដល់កន្លែងកើតហេតុ ភ្លើងដែលកំពុងឆេះត្រូវបានពន្លត់ទាំងស្រុង ដោយបានបន្សល់ទុកនៅសាកសពរថយន្តមួយចំនួន ប៉ុន្តែគ្មានអ្នករងរបួសឡើយ។ យ៉ាងណាវិញ អ្នកនាំពាក្យប៉ូលីស ស្កុតឡេន បាននិយាយថា“ គ្មាននរណាម្នាក់រងរបួសទេហើយបច្ចុប្បន្ននេះមន្រ្តីប៉ូលីសកំពុងធ្វើការជាមួយភ្នាក់ងារពន្លត់អគ្គីភ័យកំពុងស្វែងរកភ័ស្តតាង ដើម្បីស៊ើបអង្គេតស្វែងរកមុខជនបង្កហេតុមកដាក់ទោសតាមច្បាប់៕