
អតីតខ្សែការពារ Rio Ferdinand ត្រៀមឡើងកាន់តំណែងនាយកបច្ចេកទេសកីឡារបស់ Man UTD
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា អតីតខែ្សការពារ Rio Ferdinand អាចនឹងត្រូវបានក្រុមបិសាចក្រហម Manchester United តែងតាំងជានាយកបច្ចេកទេសកីឡារបស់ក្លឹបនៅរដូវកាលក្រោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រួសារត្រកូល Glazer ដែលជាម្ចាស់ក្លឹបកំពុងពិចារណាអាចផ្ដល់តំណែងឲ្យ Rio Ferdinand កាន់ការងារជានាយកបច្ចេកទេសកីឡា សម្រាប់ពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
គួររំលឹកថា អតីតម្ចាស់អាវលេខ៥របស់ក្រុមជើងឯក Premier League ១៨សម័យ បានចំណាយពេល១២រដូវកាល និងលេងក្នុងកីឡដ្ឋាន Old Trafford ដល់ទៅជាង៣០០ប្រកួតផងដែរ។