បឹងកេតប្រោះព្រំសុំពរជ័យមកប្រកួតផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ
ក្លិបបាល់ទាត់បឹងកេតបានធ្វើពិធីប្រោះព្រំសុំពរជ័យដល់ក្រុមការងារ និងកីឡាករ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ចូលមកដល់នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា នេះ។
បឹងកេតត្រូវប៉ះក្រុមការងារតំណែងជើងឯកវិសាខា។ នេះជាការប្រកួតផ្ដាច់ព្រ័ត្រពានសម្ដេចជាលើកទី២ហើយសម្រាប់បឹងកេត ដោយពួកគេធ្លាប់ឈ្នះកាលឆ្នាំ២០១៩។ ចំណែកវិសាខាឈ្នះ២ដងជាប់គ្នា គឺឆ្នាំ២០២០ និង២០២១។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា ចាប់ផ្ដើមនៅម៉ោង៣និង៣០នាទីរសៀល និងជើងឯករវាងបឹងកេត និងវិសាខា នៅម៉ោង៦និង៣០នាទីល្ងាច៕