Spurs បង្ហាញការចាប់អារម្មណ៍លើ Eriksen បន្ទាប់ពី Brentford ដូចជាបន្ធូរដៃរក្សារូបគេ
ភ្នាក់ងាររបស់ Christian Eriksen នឹងជួបជាមួយក្លឹប Brentford នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីសម្រេចចិត្តលើអនាគតកីឡាករដាណាម៉ាកបន្ទាប់ពី មានការចាប់អារម្មណ៍ពី ក្លឹបចាស់ Tottenham Hotspur ប៉ុន្តែមិនទាន់មានការពិភាក្សាជាផ្លូវការនៅឡើយទេ។
ក្នុងនោះបើទោះបីជាចូលរួមពាក់កណ្ដាលរដូវកាលវិញនៅទឹកដីអង់គ្លេស និងទម្រង់លេងល្អ តែ Brentford គ្មានជម្រើសក្នុងការបន្តកុងត្រាមួយរដូវកាលទៀតជាមួយទេ ហើយ Spurs នឹងមិនសម្រេចចិត្តនៅពេលនេះទេ នឹងរងចាំមើលដល់ការសម្រេចចុងក្រោយ។
សូមបញ្ចាក់ Christian Eriksen ចូលរួមជាមួយ Brentford ជាមួយទម្រង់លេងល្អ ខណៈអតីតសមាជិកមាន់ខ្នាយមាសរូបនេះស្ទើរតែបាត់បងអាជីបនៅព្រឹត្តកាណ័យូរ៉ូ២០២០៕
អត្ថបទ ៖ The Nightmare