Rooney ៖ រឿងល្អបំផុតសម្រាប់ Maguire នៅពេលនេះគឺត្រូវចេញពី Man UTD
ចាកចេញពី Manchester United គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Harry Maguire ក្រោយត្រូវបានដកតំណែងជាប្រធានក្រុម។ នេះបើតាមការលើកឡើងពីអតីតខ្សែប្រយុទ្ធបិសាចក្រហម Wayne Rooney។
Maguire នឹងត្រូវបានជំនួសដោយប្រធានក្រុមថ្មី ក្រោយជាប់ជម្រើស១១នាក់ដំបូងបានត្រឹម៨ដងប៉ុណ្ណោះនៅរដូវកាលមុន។
Rooney និយាយថា “៖ ដកតំណែងអ្នកហើយ ឱ្យអ្នកបន្តនៅជាមួយគេម៉េចទៅ? អ៊ីចឹងមានន័យថា គេមិនទុកចិត្តអ្នកហើយហ្នឹង។ វាឈានដល់ចំណុចមួយដែល Maguire ត្រូវពិចារណាហើយ ហើយគេក៏មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការដែរ។ ខ្ញុំច្បាស់ណាស់ថា Maguire ពិតជាចង់លេងដើម្បីខ្លួនឯង និងតំណែងក្នុងក្រុមជម្រើសជាតិ៕”