
មុនប្រជែងកៅអីUCLស្អែក គ្រូ Leicester ថា Man UTD មានសម្ពាធជាង
លោក Brendan Rodgers អ្នកចាត់ការ Leicester City បាននិយាយកាលថ្ងៃសុក្រ ទី២៤ ខែកក្កដា ថា Manchester United នឹងស្ថិតនៅក្រោមសម្ពាធជាងក្រុមលោកក្នុងការដណ្តើមកៅអីទៅ UEFA Champions League ខណៈបិសាចរំពឹងខ្លាំងលើផ្នែកហិរញ្ញវត្ថុពីការប្រកួតពានអឺរ៉ុប។
ក្រុមលេខ ៥ Leicester ស្ថិតនៅក្រោម Man UTD មួយពិន្ទ ហើយជ័យជម្នះនៅកីឡដ្ឋាន King Power ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ដែលជាការប្រកួត Premier League ចុងក្រោយរដូវកាលនេះ នឹងធានាបានចំណាត់ក្នុងតំបន់ Top 4 ។ វាសនារបស់ក្រុមបិសាចក្រហមនឹងត្រូវសម្រេចដោយលទ្ធផលរបស់ Chelsea ទល់នឹង Wolverhampton Wanderers ។
ប្រសិនបើក្រុមតោខៀវចាញ់ នោះលទ្ធផលស្មើនឹងគ្រប់គ្រាន់សម្រាប់ Man United ដើម្បីទទួលបានកៅអីទៅ UCL ខណៈ Leicester នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៤ តាមរយៈប្រៀបលើសំណល់គ្រាប់ និងវិលទៅកាន់ក្របខណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។
លោក Rodgers បានប្រាប់អ្នកយកព័ត៌មានថា“ វាមានភាពខុសគ្នាដែលយើងចង់ស្ថិតនៅក្នុងក្របខណ្ឌ Champions League ប៉ុន្តែនៅពេលដែលអ្នកក្លាយជាក្លិបមួយដូចជា Manchester United នោះចាំបាច់ត្រូវមានកៅអីក្នុងការប្រកួត Champions League។ នៅពេលអ្នកស្ថិតក្នុងកម្រិតនៃខ្ទង់ចំណាយធំនោះវា ចាំបាច់ត្រូវបានអ្វីធំត្រលប់មកវិញ។ យើងក៏ចង់បានដូចគ្នាដែរ តែបើអត់វិញ យើងគិតថា ក៏នៅតែល្អសម្រាប់យើង”។
Leicester បានឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤ចាប់តាំងពីខែកញ្ញា តែការធ្លាក់ចុះគុណផលចាប់តាំងពីការចាប់ផ្តើមឡើងវិញកាលពីខែមុន បានធ្វើឲ្យក្រុមលោក Rodgers ធ្លាក់ចុះដល់លេខ៥ និងបន្ទាប់ពីចាញ់៣-០ក្រោម Tottenham Hotspur។

Soccer Football – Premier League – Leicester City v Sheffield United – King Power Stadium, Leicester, Britain – July 16, 2020 Leicester City manager Brendan Rodgers talks to his players during a drinks break, as play resumes behind closed doors following the outbreak of the coronavirus disease (COVID-19) Pool via REUTERS/Michael Regan EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.
ជាមួយគ្នានេះ របួសកីឡាករសំខាន់ៗដូចជាខ្សែការពារ Ben Chilwell និងខ្សែបម្រើ James Maddison បានធ្វើឲ្យការរក្សាកៅអីពិតជាមានឧបសគ្គ៕