
Man UTD ចង់ឆក់យុវជនទាត់ចូល៦០០គ្រាប់របស់ Man City
Manchester United មានទំនុកចិត្តក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ Charlie McNeill ដែលរកបាន៦០០គ្រាប់ពី Manchester City។
កីឡាករក្រុមយុវជនជម្រើសជាតិអង់គ្លេសដដែលត្រៀមចាកចេញពី Man City ក្រោយបដិសេធកិច្ចសន្យាអាជីពនៅកីឡដ្ឋាន Eitihad ជាហេតុធ្វើឲ្យ Man UTD សម្លឹងឃើញឱកាសល្អ។
McNeill មិនទាន់ឈានដល់អាយុ១៧ឆ្នាំនៅឡើយទេ គឺត្រូវរង់ចាំដល់ខែកញ្ញា មានន័យថា ត្រូវទាមទារឲ្យភាគីទាំងពីរព្រមព្រៀងតម្លៃគ្នាសិនទើបអាចផ្ទេរបាន ចៀសវាសមានរឿងក្ដីក្ដាំដល់តុលាការ។
តាមពិតទៅ McNeill គាំទ្រ Man UTD តាំងពីតូច និងចំណាយពេលនៅក្រុមកុមារបិសាចក្រហម មុនប្ដូរទៅ Man City ៦ឆ្នាំមុន។ ខ្សែប្រយុទ្ធកណ្ដាលរូបនេះរកបានច្រើនគ្រាប់នៅកម្រិតថ្នាលពីការបង្ហាញខ្លួនឲ្យក្រុមទាំងពីរ។
ឱកាសចូលលេងនៅក្រុម U18 Man City របស់គេគឺមានតិចតួចណាស់ ហេតុដូចនេះទើបចង់ផ្លាស់ប្ដូរទ្រនំថ្មី។
ក្រុមមេឃខៀវមិនចង់រាំងផ្លូវរបស់ McNeill ទេ ទោះបីអាចទទួលបានកម្រៃខ្លះៗពីការបង្ហាញសមត្ថភាពរបស់គេ។
កីឡាករវ័យ១៦ឆ្នាំក៏បានប្រកាសនៅខែមុនជុំវិញការចាកចេញពី Man City ដោយសរសេរថា អរគុណគ្រប់យ៉ាងចំពោះការរួមរស់រយៈពេល៦ឆ្នាំ៕