
Yaya Toure នឹងត្រឡប់មកលេងបាល់ទាត់នៅប្រទេសអង់គ្លេសវិញ
អតីតកីឡាកររបស់ Barcelona និង Man City គឺ Yaya Toure នឹងត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ ដោយលេងនៅក្របខណ្ឌLeague Two របស់អង់គ្លេសឋិតក្នុងក្លិប Layton Orient ហើយនិងចាប់ផ្តើមធ្វើដំណើរមកអង់គ្លេសនៅថ្ងៃចន្ទដើមសប្តាហ៍នេះបន្ទាប់ពីបានទៅប្រឡូកក្នុងក្លិប Qingdao Huanghai របស់ប្រទេសចិន បានមួយរដូវកាល។
គួររំលឹកថា Yaya Toure ធ្លាប់លើកពាន់រង្វាន់ Premiers League បាន៣ដង ក្នុង៨រដូវកាល គ្រាលឋិតជាកីឡាកររបស់ Man City ហើយ Toure គ្រោងនឹងចាប់ផ្តើមចូលហ្វឹកហាត់ជាមួយ Layton Orient ចន្លោះ២ទៅ៣សប្តាហ៍ទៀត បន្ទាប់ធ្វើការពិនិត្យសុខភាពរួច នេះបើយោងតាមទីភ្នាក់ងារ PA របស់ Yaya Toure ជាអ្នកបង្ហើបប្រាប់។ សូមបញ្ជាក់ថា កីឡាករវ័យ ៣៧ឆ្នាំរូបនេះ ធ្លាប់បានបដិសេធមិនចូលនិវត្តន៍ពីបាល់ទាត់ម្តងហើយ កាលដែលរូបគេបានចាកចេញពី Man City ទៅ Olympiacos៕