គិតត្រឹមពេលនេះមានជម្រើសជាតិចំនួន៧ហើយបានកៅអីទៅ Euro 2024
ក្រុមបាល់ទាត់ចំនួន៧ហើយបានឆ្លងផុតវគ្គជម្រុះសម្រាប់ជុំចុងក្រោយ UEFA Euro 2024។ ក្រុមទាំង៧នោះរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់, អេស្ប៉ាញ, ស្កុតលែន, តួកគី, បារាំង, បែលហ្ស៊ិក និងព័រទុយហ្គាល់។
ការប្រកួតជម្រុះនឹងបញ្ចប់ទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្រុមសរុបទាំងអស់២៤នឹងត្រូវប្រកួតជុំចុងក្រោយ។
ការប្រកួតជុំចុងក្រោយនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕