អ្នកគាំទ្របាល់ទាត់ខ្មែរមួយចំនួនហួសចិត្តនឹងបដិសណ្ឋារកិច្ចរបស់ប៉ាគីស្ថាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ទឹកដីប៉ាគីស្ថានហើយកាលពីយប់មិញសម្រាប់វគ្គជម្រុះ FIFA World Cup 2026 ដំណាក់កាលទី១ ជើងទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី១៧ ខែតុលា។
អ្វីដែលគួរកត់សម្គាល់នោះ គឺអ្នកគាំទ្របាល់ទាត់ជាតិមួយចំនួនបានហួសចិត្តនឹងបដិសណ្ឋារកិច្ចរបស់ប៉ាគីស្ថាន។ ជាក់ស្ដែង ភាគីម្ចាស់ផ្ទះបានយករថយន្តទ្រុងសម្រាប់ដឹកសម្ភារៈក្រុមកម្ពុជា។ ចំណែកកីឡាករ និងក្រុមការងារកម្ពុជាវិញធ្វើដំណើរតាមថយន្ដក្រុងតូចមួយដែលមានសភាពចាស់ទៅហើយ។
កាលជើងទី១ ក្រុមកម្ពុជាបានស្មើ០ទល់នឹង០ជាមួយប៉ាគីស្ថាន នៅភ្នំពេញ៕