ឈង់ ប៊ុនណាត មិននឹកស្មានបានលេងរួមក្រុមជាមួយរៀមច្បងទាំង២
ខ្សែការពារ ឈង់ ប៊ុនណាត បានទម្លាយរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនចំពោះរៀមច្បង គួច សុកុម្ភៈ និង សុះ ស៊ូហាណា ថា មិននឹកស្មានមានឱកាសឈរក្បែរអ្នកទាំង២។
កីឡាករមកពីក្លិបណាហ្គាវើលដ៍បានសរសេរបែបនេះ “៖ កាលពីក្មេងធ្លាប់តែមើលនិងគាំទ្រពួកគាត់ពីចម្ងាយមិននឹកស្មានថាលូវបានឈរក្បែរពួកគាត់ទាំងពីរ
ពួកគាត់ជាគំរូល្អសម្រាប់ខ្ញុំ⚽️❤️🇰🇭។”
គួររំឭកថា ឈង់ ប៊ុនណាត ផ្ដើមលេងបាល់ទាត់ផ្លូវការក្នុងក្រុមសៀមរាបអង្គរ មុនប្រែក្លាយជាទៅសូលទីឡូអង្គរក្នុងរដូវកាល២០១៧ ហើយគេបានចូលរួមជាមួយអង្គរថាយហ្គឺរ ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១។ ចប់រដូវកាល២០២១ គេបានផ្ទេរទៅវិសាខា ហើយក៏ផ្លាស់ទៅណាហ្គាវើលដ៍លើលក្ខខណ្ឌខ្ចីក្នុងរដូវកាល២០២៣/២០២៤នេះ។
នៅណាហ្គាវើលដ៍ ប៊ុនណាត បានលេងជាមួយហាណា និងកុម្ភៈ ហើយក៏ជាប់ជម្រើសជាតិជាមួយអ្នកទាំង២ផងដែរ៕