
Chelsea ផ្តោតលើយុទ្ធសាស្ត្រវាយលុកយក3ពិន្ទុទាន់ពេលដែល Manchester City អាចនិងខកខានស្វែងរកពិន្ទុពី Liverpool
លោក Maurizio Sarri អ្នកចាត់ការទូរទៅ Chelsea បានប្រាប់ទៅកូនក្រុមរបស់ខ្លួនអោយយកចិត្តទុកដាក់នៅក្នុងការប្រកូតជាមួយ Southampton នារាត្រីនេះដើម្បីថែរក្សារដំណែង Top 4 របស់ខ្លួនក៏ដូចជាឈជើងអោយមាំក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ3ពី Manchester City ។
ជាក់ស្ដែងណាស់នៅរដូវកាលនេះក្រុមដែលមានរហ័សនាម តោខៀវ មិនបានចូលរួមប្រកួតប្រជែងពានរង្វាន់ធំអឺរ៉ុប UEFA Champions League ឡើយដោយសារតែរដូវកាលមុនពួកគេបានត្រឹមតែលេខរៀងទី5នៅតារាង Premier League ដែលធ្វើអោយពួកគេមានសិទ្ធត្រឹមតែចូមរួមប្រកួតពានលំដាប់ទី2របស់អឺរ៉ុប UEFA EUROPA League នាពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ។
ទោះបីជាមិនឈ្នះពាន Premier League នៅរដូវនេះក្តីតែលោក Sarri ចង់អោយ Chelsea មានមុខសារជាថ្មីនៅ Champion League នៅរដូចកាលក្រោយ ដូចនេះហើយទើបលោកសង្កត់លើយុទ្ធសាស្ត្រវាយលុកយក3ពិន្ទុជាធំដោយមិនខ្វល់ថាប៉ះជាក្រុមណា នៅទីកន្លែងណា និងនៅពេលណានោះទេ។
តាមរយៈសមត្ថភាពរបស់កីឡាករដែលមាន បូកផ្សំជាមួយការប្រកួតក្នងទឹកដីខ្លួនឯងទៀតនោះធ្វើអោយក្រុមមានទំនុកចិត្តយ៉ាងខ្ពស់។ យ៉ាងណាម៉ិញខ្សែប្រយុទ្ធ Eden Hazard ក៏បាននិយាយអោយដឹងដែរថា រដូវកាលនេះការប្រកួតប្រជែងនៅ Premiere League កាន់តែលំបាកជាងរដូវកាលមុនទៅទៀត ដូច្នេះហើយកីឡាករក្នុងក្រុមទាំងមូលត្រូវតែធ្វើការព្យាយាមប្រកួតអោយបានខ្ពស់បំផុត។