សមាជិក Real Madrid មួយរូបនិយាយលាទៅអ្នកគាំទ្រដោយត្រៀមផ្ទេរចេញនៅខែមករានេះ
អ្នកចាំទី Keylor Navas បានបង្ហោះរូបថតរបស់គេដែលចាប់ដៃជាមួយនឹងអ្នកគាំទ្រ Real Madrid និងសរសេរថា “សូមអរគុណសម្រាប់អ្វីៗគ្រប់យ៉ាង”។កីឡាករជម្រើសជាតិកូស្តារីកាមិនសូវសប្បាយចិត្តឡើយក្រោយបានក្លាយជាជម្រើសទី២របស់គ្រូបង្វឹក បន្ទាប់ពីការមកដល់របស់ Thibaut Courtois នៅ Real Madrid។
ដោយឡែកកាលពីខែមុន Real Madrid បានបដិសេធដំណឹងនៃការបញ្ចេញ Navas នៅអំឡុងខែមករា ប៉ុន្ដែការបង្ហោះលើបណ្ដាញសង្គមចុងក្រោយរបស់គេ ហាក់បញ្ជាក់ថា ពាក្យចចាមអារ៉ាមនេះទំនងជាការពិត។
យ៉ាងណាក្តី យោងតាមសារព័ត៌មាននៅអេស្ប៉ាញបានចេញផ្សាយថា Real Madrid មានបំណងលក់ Navas បើសិនជាមានក្លឹបណាហ៊ានផ្តល់តម្លៃខ្លួនឲ្យរូបគេចំនួន១២លានអឹរ៉ូ។