អ្នកចាត់ការ Ole Gunnar Solskjaer បង្ហើបរឿង Sir Alex ទៅសួរសុខទុក្ខនៅទីលានហ្វឹកហាត់ Man UTD
អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ Manchester United លោក Sir Alex Ferguson បានត្រលប់ទៅទីលានហ្វឹកហាត់របស់ក្លិបជាលើកទី១ តាំងពីជួបបញ្ហាហូរឈាមក្នុងខួរក្បាលមក។ បុរសស្កុតលែនវ័យ៧៧ឆ្នាំ បានជួបជាមួយអតីតខ្សែប្រយុទ្ធរបស់ខ្លួននិងជាអ្នកចាត់ការក្លិបបណ្ដោះអាសន្ន Ole Gunnar Solskjaer នៅ Carrington កាលពីថ្ងៃសៅរ៍។
យ៉ាងណាក្តីលោក Solskjaer និយាយថា Sir Alex ពិតជារីករាយក្នុងពេលវេលារបស់លោកនៅទីលានហ្វឹកហាត់ ហើយលោកបានជជែកខ្លីៗយ៉ាងរីករាយជាមួយបុគ្គលិក និងលើកទឹកចិត្តពួកគេគ្រប់ៗគ្នា។
សូមបញ្ជាក់ថា Man UTD បានឈ្នះទាំង៣ប្រកួតក្រោមការដឹកនាំបណ្ដោះអាសន្នរបស់ Solskjaer ក្នុងខែធ្នូឆ្នាំ២០១៨ ក្រោយបណ្ដេញលោក Mourinho កាលពីថ្ងៃទី១៨ខែធ្នូ។ ដោយឡែក ក្រុមជើងឯក២០សម័យនឹងធ្វើដំណើរទៅកាន់ផ្ទះក្រុមសារិកាព្រៃ Newcastle United នាវេលាម៉ោង៣ទៀបភ្លឺក្នុងការប្រកួតក្របខ័ណ្ឌ Premier League។