RoyKeaneខកចិត្តរឿងManUTDមិនអាចរកគ្រាប់បាល់ពេលប៉ះក្រុមTop6
អតីតប្រធានក្រុម Manchester United លោក Roy Keane ទទូចថា អសមត្ថភាពក្នុងការរកគ្រាប់បាល់ទល់នឹងក្រុមធំៗកំពុងក្លាយជាបញ្ហាសម្រាប់អ្នកចាត់ការ Ole Gunnar Solskjaer និងកូនក្រុម។
លោក Roy Keane បានប្រាប់ទូរទស្សន៍ Sky Sports ថា “៖ វាគឺជាការប្រកួតដ៏អន់មួយ។ ខ្ញុំរឹតតែតូចចិត្តជាមួយនឹងរបៀបលេងរបស់ពួកគេ។ ពួកគេលេងដូចមិនចង់ចូលជ្រៅដល់តំបន់ប្រអប់គ្រោះថ្នាក់របស់គូប្រជែង។ ការដែលមិនអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតធំៗគឺជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ពួកគេ។”
ក្នុងការប្រកួតតទល់ Chelsea ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា០ទល់នឹង០ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ លោក Solskjaer បានដាក់ខ្សែប្រយុទ្ធដែលមានល្បឿនលឿនទាំង៣ គឺ Marcus Rashford, Mason Greenwood និង Daniel James ។ ទោះយ៉ាងណា ក្រុមរបស់លោកមិនអាចរកគ្រាប់បាល់បានឡើយ។
លោក Roy Keane បន្ថែម “៖នៅក្នុងហ្គេមដូចនេះ ខ្ញុំគិតថា ពួកគេលេងយ៉ាងណា សូមត្រឹមមិនចាញ់ប៉ុណ្ណោះ។ Man Utd ប្រហែលជាចង់តែឈ្នះក្រុមក្រោមៗទេមើលទៅ ជាជាងព្យាយាមឈ្នះដើម្បីដេញក្រុមកំពូលតារាង Man City។”
ក្នុង៧ប្រកួតទល់នឹងក្រុមធំទាំង៦នៅ Premier League បិសាចក្រហមស្មើ៥ ចាញ់២ និងរកបានតែ ១ គ្រាប់ប៉ុណ្ណោះ។
២៦ប្រកួតរដូវកាលនេះ Man UTD ឈរលេខ២មាន៥០ពិន្ទុពីក្រោម Manchester City ១២ពិន្ទុ៕