
Aguero ធ្វើដំណើរទៅ Barcelona ដើម្បីពិនិត្យរបួសជង្គង់
(BC-99)
ក្លិប Manchester City បានបញ្ជាក់ថាកីឡាករ Sergio Aguero នឹងធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណាដើម្បីធ្វើការវាយតម្លៃទៅលើជង្គង់ខាងឆ្វេងរបស់គេដែលទទួលរងរបួស។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានជួបញ្ហារបួសនៅអំឡុងតង់ទី១នាជំនួបរវាងក្រុម Manchester City ដែលបានប្រកួតយកឈ្នះ ៥-០ លើក្រុម Burnley កាលពីដើមសប្តាហ៍កន្លងទៅនេះ។
បន្ទាប់ពីការប្រកួតចប់សព្វគ្រប់លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានសារភាពថាវា Aguero បានរងរបួសតាំងពីអំឡុងពេលធ្វើការហ្វឹកហាត់មកម៉្លេះ តែកីឡាកររូបនេះនៅតែទទូចចង់ចូលរួមប្រកួតរហូតដល់កើតមានជាបញ្ហាមិនល្អបែបនេះ ។
របាយការណ៍ដែលដកស្រង់ចេញពីបណ្តាញសង្គម Twitte របស់ Man City បានសរសេរអោយដឹងថា “ @aguerosergiokun បានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ក្នុងជ័យជម្នះ ៥-០ លើក្រុម Burnley ។ ខ្សែប្រយុទ្ធរូបនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងបាសេឡូណាដើម្បីទៅជួបលោកវេជ្ជបណ្ឌិត Ramon Cugat ដើម្បីធ្វើការពិនិត្យបន្ថែម” ។
ដោយឡែកនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់ Sergio Aguero វិញក៏បានសរសេរដែរថា “ ការស្កេនដែលខ្ញុំបានធ្វើនៅព្រឹកនេះបានបញ្ជាក់ថាខ្ញុំរបួសជង្គង់ខាងឆ្វេង។ វាគួរឱ្យរន្ធត់ណាស់ ប៉ុន្តែខ្ញុំមានស្មារតីល្អហើយបានផ្តោតអារម្មណ៍ត្រលប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមអរគុណច្រើនចំពោះសារទាំងអស់របស់អ្នក!”។
គេនៅចាំមើលថាតើកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ Man City នឹងអាចចូលរួមជួយក្រុមរបស់ខ្លួនក្នុងយុទ្ធនាការ Premier League និង FA Cup និង Champions League ដែលនឹងបន្តយុទ្ធនាការណ៍នៅខែសីហាខាងមុខនេះ។