Robertson មិនអាចជួយ Liverpool ប៉ះ Ajax បានទេ
ខ្សែការពារឆ្វេង Andy Robertson នឹងអវត្តមានការប្រកួត UEFA Champions League តទល់ Andy Robertson នៅរាត្រីថ្ងៃអង្គារ ទី១៣ ខែកញ្ញា នេះបានទេ ដោយសារបញ្ហារបួសជង្គង់។
កីឡាករជម្រើសជាតិស្កុតលែនទំនងនៅក្រៅទីលានដល់ខែតុលា ពោលគឺចប់ FIFA’s Day។ ទន្ទឹមនឹងនេះ Curtis Jones, Naby Keita និង Alex Oxlade-Chamberlain ក៏សុទ្ធតែមិនអាចជួយក្រុមបានឡើយ។
ក្រុមហង្សក្រហមបើកឆាកពូល A ដោយចាញ់ Napoli ៤ទល់នឹង១ ហើយអ្នកចាត់ការ Jurgen Klopp បានចាត់ទុកការប្រកួតនេះថា អន់បំផុតតាំងពីលោកមកកាន់តំណែងនៅ Anfield។ ចំណែក Ajax បើកឆាកឈ្នះ Rangers ៤ទល់នឹង០។
Ajax វិញអត់មានកីឡាករតែម្នាក់ប៉ុណ្ណោះ គឺខ្សែការពារឆ្វេង Owen Wijndal ដែលមានបញ្ហាកជើង។ ក្រុមមកពីហូឡង់ឈ្នះ៧ប្រកួតហើយពីគ្រប់កម្មវិធី និងរកបាន២៥គ្រាប់ របូតតែ៣គ្រាប់នៅរដូវកាលនេះ៕