ខ្សែបម្រើខ្មែរកាត់បារាំង ធារី ចន្ថាប៊ីន បង្ហើបកន្លែងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន
ខ្សែបម្រើកូនខ្មែរកើតនៅបារាំង ធានី ចន្ថាប៊ីន បង្ហើបថា អាចនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅលើទឹកដីអាស៊ីតែម្ដងនាពេលអនាគត ព្រោះយល់ថា មានឱកាសច្រើនទាំងក្នុងការធ្វើជំនួញជាដើម។ សមាជិកក្លិប Terengganu FA នៃក្របខណ្ឌកំពូលម៉ាឡេស៊ី បន្ថែមទៀតថាខ្លួនចូលចិត្តការរស់នៅក្នុងតំបន់អាស៊ីផងដែរ តែថា អ្វីសំខាន់នោះ គឺផ្ដោតលើការលេងនាពេលបច្ចុប្បន្នជាមុនសិន។
អតីតកីឡាករភ្នំពេញក្រោនបញ្ជាក់ថា៖ “នៅពេលអនាគត ខ្ញុំចង់បញ្ចប់អាជីពនៅអាស៊ី ឬកម្ពុជា តែម្ដង ព្រោះខ្ញុំស្រលាញ់អាស៊ី។ មិនតែប៉ុណ្ណោះ ខ្ញុំចង់បង្កើតមុខជំនួញនៅកម្ពុជា ព្រោះគិតថា មានឱកាសច្រើនជាងនៅបារាំង។ តែឥឡូវនេះ ខ្ញុំផ្ដោតលើការលេងបាល់ឲ្យបានកាន់តែយូរសិន”។
គួរដឹងដែរថា ធារី ចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនដោយហ្វឹកហាត់នៅថ្នាលយុវជនក្លិប Strasbourg មនឈានជើងចូលវិស័យបាល់ទាត់នៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០១២ ក្រោយឆ្លងកាត់ក្លិបមួយចំនួននៅបារាំង ហើយក៏បន្តដំណើរទៅថៃ មុននឹងផ្លាស់មកម៉ាឡេស៊ីនាពេលបច្ចុប្បន្ន។