Ange បង្កើតប្រវត្តិសាស្ត្រនៅ Premier League ក្រោយជាប់ជាគ្រូល្អ២ខែជាប់គ្នា
លោក Ange Postecoglou អ្នកចាត់ការ Tottenham Hotspur បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះពានរង្វាន់អ្នកចាត់ការ Premier League ប្រចាំខែពីរដងក្នុងរយៈពេលពីរខែដំបូងក្នុងការងារ។
បុរសជនជាតិអូស្ត្រាលីវ័យ៥៨ឆ្នាំរូបនេះបានដឹកនាំក្រុម Spurs ទៅកាន់កំពូលតារាង។
Tottenham បានចាប់ផ្តើមរដូវកាលនេះ មិនដែលចាញ់សោះ ដោយ៨ប្រកួតដំបូងនៅ Premier League ឈ្នះ៦ប្រកួត និងស្មើ ២។
អ្នកចាត់ការចុងក្រោយដែលឈ្នះពានរង្វាន់ពីរជាប់គ្នាគឺលោក Jurgen Klopp ក្នុងឆ្នាំ ២០១៩/២០២០ នៅពេលដែល Liverpool បានឈ្នះពានរង្វាន់ Premier League ។
អតីតគ្រូបង្គោល Celtic លោក Postecoglou ក៏បានឈ្នះពានរង្វាន់សម្រាប់ខែសីហាផងដែរ ដោយក្លាយជាជនជាតិអូស្ត្រាលីដំបូងគេដែលធ្វើបានបែបនេះ។
ប្រធានក្រុម Tottenham គឺខ្សែប្រយុទ្ធ Son Heung-min បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែកញ្ញា៕