ឮថា ចាន់ វឌ្ឍនាកា និង Privat មិនបានទៅប៉ាគីស្ថានទេ
បើតាមប្រភពមួយចំនួន ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងខ្សែប្រយុទ្ធ Privat Mbarga មិនបានរួមដំណើរជាមួយមិត្តរួមក្រុមឯទៀតទៅកាន់ប្រទេសប៉ាគីស្ថានទេសម្រាប់ការប្រកួតជើងទី២ ជម្រុះ FIFA World Cup 2026 តទល់ម្ចាស់ផ្ទះប៉ាគីស្ថាន នៅថ្ងៃទី១៧ ខែតុលា។
អ្នកទាំង២ក៏អវត្តមានក្នុងការប្រកួតរបស់កម្ពុជា កាលជើងទី១ ដែរ ដែលពេលនោះ វឌ្ឍនាកា ត្រូវបានលោក Felix Dalmas ដែលជាគ្រូបង្គោល ប្រាប់ថា មានបញ្ហារបួសមិនទាន់ជា ខណៈ FIFA មិនទាន់បញ្ចប់ដំណើរការឯកសារដល់ Privat។
កីឡាករមួយចំនួនទៀតដូចជា តាំង ប៊ុនឆៃ ស៊ិន សុវណ្ណមករា ជាដើម ក៏មិនបានរួមដំណើរទៅដែរ៕