Quang Hai ចុះកុងត្រា២ឆ្នាំនៅក្លិប Pau FC នៃលីគទី២បារាំង
Pau FC បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែបម្រើជម្រើសជាតិវៀតណាម Nguyen Quang Hai លើកិច្ចសន្យា២ឆ្នាំក្រោយជោគជ័យក្នុងការធ្វើតេស្ដសុខភាព។
កីឡាករវ័យ២៥ឆ្នាំទទួលបានលេខ១៩ពីក្លិបនៅ Ligue 2 បារាំងមួយនេះ ហើយក៏ជាលើកដំបូងដែលគេបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស។
អតីតសមាជិក Hanoi FC បានចាប់ផ្ដើមហ្វឹកហាត់ជាមួយក្រុមថ្មីហើយ និងរំពឹងថា មានពេលគ្រប់គ្រាន់ដើម្បីសម្របខ្លួន៕