Aston Villa ហ៊ានចាយលុយបាន 8 លានផោនសម្រាប់ខ្សែប្រយុទ្ធអេហ្ស៊ីប Mahmoud Trezeguet
(BC-99)
លោក Dean Smithចង់បានខ្សែបម្រើស្លាប របស់អេហ្ស៊ីប Mahmoud Trezeguet ដើម្បីពង្រឹងក្រុម Aston Villa ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះអាចនឹងធ្វើដំណើរទៅកាន់ទឹកដី Villa Park ក្នុងតម្លៃខ្លួន 8 លានផោន។លោក Smith ចង់បន្ថែមកីឡាករម្នាក់ដែលមានគំនិតច្នៃប្រឌិតដ៏អស្ចារ្យដើម្បីមកជំនួសកីឡាករ Jota ដែល Birmingham City បានទិញយកក្នុងតម្លៃខ្លួន 4 លានផោនកាលពីខែមុន។
គ្រូបង្វឹករបស់ Villa រូបនេះមានបំណងទិញខ្សែប្រយុទ្ធស្លាបអាល់ហ្សេរី Said Benrahma របស់ Brentford តែត្រូវក្រុមនេះបដិសេធ។
Mahmoud គឺជាកីឡាករដែលឋិតនៅក្នុងបញ្ជីក្រហមដែលក្រុម Aston Villa ប្រាថ្នាចង់បានខណៈដែលរូបគេកំពុងតែប្រកួតអោយក្រុមជម្រើសជាតិក្នុងព្រិត្តិការណ៍ Africa Cup of Nation ។
Trezeguet គឺជាឈ្មោះហៅក្រៅរបស់ Mahmoud តាំងពីមានអាយុ 9 ឆ្នាំព្រោះគេមានមុខមាត់ស្រដៀងនឹងអតីតកីឡាករ Monaco និង Juventus David Trezeguet ដែលបានឈ្នះពានរង្វាន់នៅក្នុងការប្រកួត World Cup ឆ្នាំ 1998 ជាមួយបារាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សព្វថ្ងៃនេះ Mahmoud ជាខ្សែបម្រើស្លាបក្រុម Kasimpasa នៃប្រទេសទួរគី ជាកន្លែងដែលគេស៊ុតបាល់បញ្ចូលទីបាន 9 គ្រាប់នៅក្នុងការប្រកួតចំនួន 29លើកកាលពីរដូវកាលមុន ហើយគេក៏ជាចំណាប់អារម្មណ៍របស់ក្លិប Galatasaray Inter Milan និង Slavia Prague ដែរ ។