សេះបង្កង់លាក់ Ronaldo មិនអោយចូលលេងពេលប៉ះ K League All Star ស្ទើរតែលេងមិនឈ្នះ
ដំណើរប្រកួតវិស្សមកាលប្រកួតរបស់សេះបង្កង់ Juventus បានឈានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីល្ងាចមិញនេះដោយត្រូវជួបជាមួយ K League All Star ក្នុងកីឡដ្ឋាន Seoul Olympic Stadium។
បញ្ចប់ការប្រកួត៩០នាទី ក្រុមទាំងពីររកបានលទ្ធផលស្មើរគ្នា ៣-៣ ដែលក្រុម K League ជាអ្នកបើកការនាំមុខរហូតតាំងពីគ្រាប់ទី១ ដោយកីឡាករ Osmar គ្រាប់ទី២ ដោយកីឡាករ Cesinha និងគ្រាប់ទី៣ដោយកីឡាករ Taggart។ ចំណែកគ្រាប់បាល់របស់ Juventus រកបានដោយកីឡាករ Marutore, Blaise Matuidi និងគ្រាប់ចុងក្រោយដោយចំនូលថ្មី Matheus Pereira។
អ្វីដែលគួរអោយចាប់អារម្មណ៏ គឺក្រោយពេលដែខ្សែប្រយុទ្ធ Cesinha ស៊ុតបាល់បញ្ចូលទីរួចហើយ រូបគេនិងមិត្តរួមក្រុមបានអបអរសាទរដោយប្រើកាយវិការ “Siuu” ដូច C.Ronaldo ដែរ។ ប៉ុន្តែនេះអាចជាការបង្ហាញថា Cesinha និងមិត្តរួមក្រុមគឺជាអ្នកគាំទ្ររបស់ C.Ronaldo ក៏ថាបាន។
យ៉ាងណាការប្រកួតដ៏ល្អមួយនេះបានធ្វើអោយប្រិយមិត្តរបស់ Ronaldo ក្នុងប្រទេសកូរ៉េខាងត្បូងមានការខកចិត្តយ៉ាងខ្លាំងដោយ C.Ronaldo ស្ថិតក្នុងកៅអីបំរ៉ុងពេញ ៩០នាទីមិនបានចូលលេងនោះទេ ពិតជាសោកស្តាយខ្លាំងណាស់។
ប្រកួតបន្ទាប់របស់ក្រុមសេះបង្កង់ និងត្រូវជួបជាមួយ At.Madrid វិញម្តង៕