Barcelona បានផ្តល់ជូននូវកិច្ចសន្យារយៈពេល២ឆ្នាំជូន Aguero
ក្លិបបាសេឡូណាបានផ្តល់ជូនខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City ដែលមាននូវកិច្ចសន្យារយៈពេល២ឆ្នាំ។ ដំណឹងនេះគឺជាឱកាសសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនក្នុងការផ្ទេរដោយឥតគិតថ្លៃនៅពេលកិច្ចសន្យារបស់គេត្រូវបានបញ្ចប់នៅឯកីឡដ្ឋាន Etihad នារដូវក្តៅខាងមុខនេះ។ នេះបើយោងតាមប្រភព (TyC Sports – in Spanish) របស់អេស្ប៉ាញ។ គួររំលឹកថា ខ្សែប្រយុទ្ធរបស់ក្លិបមេឃខៀវ Manchester City កីឡាករ Sergio Aguero ក៏បានទទួលកិច្ចសន្យារយៈពេល២ឆ្នាំពីក្លិបយក្ស Juventus ក្នុងក្របខ័ណ្ឌ Serie A កាលពីពេលថ្មីៗនេះផងដែរ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះមានសេរីភាពក្នុងការចរចាដោយផ្ទាល់ជាមួយក្លឹបជាច្រើនចាប់តាំងពីការចាប់ផ្តើមទីផ្សារដោះដូរកីឡាករនៅខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ Agueroមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយភាគីម្ខាងណាទេ។ តែបើយោងតាមទូរទស្សន៍ស៊ីធីអិចកីឡាបានឲ្យដឹង ថាកីឡាករវ័យ៣២ឆ្នាំរូបនេះជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបកាតាឡាន់។ ហើយក្នុងនោះអ្នកតំណាងរបស់គេបានធ្វើការពិភាក្សាជាមួយបាសេឡូណានាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយលក្ខន្តិកៈផ្ទាល់ខ្លួននឹងត្រូវបានព្រមព្រៀងគ្នាឆាប់ៗនេះដូចគ្នា៕