បន្ទាប់ពីរួមរស់ជាមួយ Spur អស់រយៈពេល៧ឆ្នាំ ពេលនេះ Christian Eriksen បានទៅរស់នៅជាមួយ Inter វិញម្តង
បន្ទាប់ពីកីឡាករ Christian Eriksen បានធ្វើដំណើរទៅដល់ទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីចរចារជុំវិញការផ្លាស់ប្តូរ ទីបំផុតបើយោងតាមការចុះផ្សាយតាមផេកផ្លូវការរបស់ក្រុមបាល់ទាត់ Inter Milan បានឲ្យថា៖ Christian Eriksen បានក្លាយជាកីឡាកររបស់ Inter ហើយ ដោយនៅលើផេកនេះបានបង្ហោះរូបកីឡាករ Christian Eriksen ពាក់អាវរបស់ខ្លួនដោយមានលេខ២៤នៅលើអាវនេះផងដែរ ដោយសរសេរនៅលើផេកថា ” សូមស្វាគមន៍កីឡាករ Christian Eriksen”។ បើយោងតាមការបញ្ជាក់បន្ថែមនៅលើផេកនេះបានអោយដឹងទៀតថា Christian Eriksen ជាអ្នករើសលេខអាវ២៤ដោយខ្លួនឯងផ្ទាល់។
គួររំលឹកថា មានពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយអំពីការផ្ទេរកីឡាករសញ្ជាតិដាណឺម៉ាករូបនេះក្នុងការផ្ទេរទៅកាន់ក្លឹបនានានៅតំបន់អឺរ៉ុប ពិសេសគឺផ្ទេរមកកាន់ទឹកដី Old Trafford តែផ្ទុយមកវិញក្រុម Inter គឺជាអ្នកបញ្ចប់ពាក្យចចាមអារ៉ាមទាំនេះ។ ក្នុងវ័យ២៧ឆ្នាំ បុរសរូបនេះបានក្លាយជាសមាជិកក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលឆ្នាំ២០១៣ បន្ទាប់ពីផ្ទេរពីក្រុម Ajax ។ ចំណាយពេល៧ឆ្នាំដើម្បីរស់នៅជាមួយក្រុមមួយនេះ ដោយក្នុងចំណោមការបង្ហាញខ្ឡួន២២៦ដង កីឡាកររូបនេះបានស៊ុតបាល់បញ្ជូលទីបានចំនួន៥១គ្រាប់ ក្នុងនោះកំណត់ត្រាដ៍ល្អបំផុតរបស់ Christian Eriksen ជាមួយក្រុម Spur គឺធ្លាប់ជួយអោយក្រុមមួយនេះទទួលបានចំណាត់ថ្នាក់លេខ២នៃការប្រកួត UEFA Champions League កាលពីឆ្នាំ២០១៨-២០១៩៕