Arsenal និង Man Utd មិនបានបណ្តាក់ទុនណាមួយទៅក្នុងក្លឹបសម្រាប់ការទិញកីឡាករនៅ 5 រដូវកាលចុងក្រោយនេះ
(BC-99)
ម្ចាស់ក្លិបបាល់ទាត់ Arsenal លោក Stan Kroenke និងម្ចាស់ក្លិប Manchester United ដែលកាន់កាប់ដោយក្រុមគ្រួសារត្រកូល Glazer មិនបានចំណាលុយមួយផោនឡើយដើម្បីទិញយកកីឡាករក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមកាំភ្លើងធំមានលុយចំណាយត្រឹម 40 លានផោនប៉ុណ្ណោះនៅរដូវក្តៅនេះដោយសារតែពួកគេកំពុងទទួលរងនូវបញ្ហាហិរញ្ញវត្ថុក្រោយពីមិនអាចចូលរួមលេងនៅ Champions League ។ SunSport បានបង្ហាញថាក្រុមកាំភ្លើងធំ Arsenal បានបាត់បង់លុយជាង 200 លានផោនដោយសារតែខកខានមិនបានលក់កីឡាកររបស់ខ្លួនអោយទៅក្លិបដទៃ។ របាយការណ៍នេះវាបង្ហាញពីរបៀបគ្រប់គ្រងមិនបានល្អរបស់លោក Stan Kroenke ចំពោះក្រុមដែលមានមូលដ្ឋាននៅ Emirates ។
ដូចដែលគណនី Twitter មួយរបស់ Swiss Ramble បានបកអាក្រាតថាមហាសេដ្ឋីអាមេរិកនេះមិនបានទំលាក់លុយអោយក្លឹបទិញកីឡាករក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះឡើយ។
ដូចគ្នានេះដែរក្រុមគ្រួសារ Glazers មិនបានវិនិយោគមួយកាក់មួយសេនអោយក្លឹបរបស់ខ្លួនទេក្នុងរយៈ5ឆ្នាំចុងក្រោយនេះ។ អ្វីដែលពួកគេបានចាយក្នុងការទិញកីឡាករគឺជាផ្នែកមួយដ៏តូចនៃលុយចំនេញដ៏កប់ក្តោងពីជំនួញនានារបស់ក្លិប ដែលសូម្បីតែនៅក្នុងបន្ទប់ទឹកនាទីលាន Old Trafford ក៏គេស្ទើរតែទាញយកប្រាក់ចំណេញពីការផ្សាយផលិតផលយកទិញកីឡាករម្នាក់បានយ៉ាងស្រួលដែរនោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទន្ទឹមនឹងនេះដែរក្រុមតោខៀវ Chelsea បានទទួលទឹកប្រាក់ 325 លានផោនពីម្ចាស់ក្លិបដែលលុយនេះលោកបានដកយកពីមែកធាងក្រុមហ៊ុនរបស់លោកផ្សេងទៀតមកទំនុកបម្រុងក្លិបបាល់ទាត់។ ហើយក្រុម Manchester City ក៏បានទទួលទឹកប្រាក់ 302 លានផោនពីក្លិបរបស់គេផងដែរដើម្បីយកទៅទិញកីឡាករមកកសាងភាពខ្លាំងអោយក្រុមបាល់ទាត់។