
នេន សុធារដ្ឋ ត្រូវចាំជាងមួយខែទៀតទើបអាចចូលទីលានបាន
លោក ឃឹម បូរី គ្រូបង្វឹកក្រុមធំណាហ្គាវើលដ៍ បង្ហើបថា ខ្សែការពារ នេន សុធារដ្ឋ បានធូរស្បើយពីរបួសសរសៃពួរជង្គង់៨០ភាគរយហើយ និងរង់ចាំជាង១ខែទៀតទើបអាចវិលចូលទីលានបាន។
ខ្សែការពារដែលអាចលេងបានច្រើនតំណែងខាងលើអាចហាត់ពង្រឹងកាយសម្បទាខ្លួនឯងបាន តែត្រូវរង់ចាំ១ខែជាងទៀតទើបអាចហាត់បច្ចេកទេសជាមួយមិត្តរួមក្រុម។
គួររំឮកថា នេន សុធារដ្ឋ បានរងរបួសដាច់សរសៃពួរជង្គង់អំឡុងការប្រកួតលីគកំពូល២០២១ កាលខែសីហា ពេលណាហ្គាប៉ះភ្នំពេញក្រោន។
កាលណោះ សុធារដ្ឋ បានព្យាយាមទៅជែងយកបាល់ពីក្រោយខ្នងប្រាក់ ធីវ៉ា តែភ្លាត់ដួលខ្លួនឯង បណ្ដាលឲ្យដាច់តែម្ដង៕