
Henry ប្រជែង Arteta ដើម្បីមកដឹកនាំក្រុម Arsenal
Henry បានចូលរួមក្នុងកិច្ចប្រជុំជាមួយលោក Ivan Gazidis នាយកប្រតិបត្តិរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការវិលត្រលប់មកកាន់ក្លឹបវិញទោះបីជាលោក Mikel Arteta ត្រូវបានជ្រើសរើសធ្វើជាអ្នកស្នងតំណែងរបស់លោក Arsene Wenger ក៏ដោយ។
អតីតខ្សែបម្រើរបស់ក្លឹប Arsenal គឺ Arteta បានក្លាយជាកីឡាករដែលមានភាគរយខ្ពស់ដើម្បីមកជំនួសលោក Arsene Wenger ស្របពេលដែល Henry ត្រូវបានគេយល់ឃើញថាអាចនឹងមានភាពនឹងមានលទ្ធភាពជួយក្រុមអោយមានភាពរឹងមាំជាង ខណៈពេលបច្ចុប្បន្ននេះ Henry ជាជំនួយការរបស់លោក Roberto Martinez ដែលជាគ្រូបង្វឹករបស់ក្រុមប៊ែលហ្ស៊ិក ចំណែកឯ Arteta ជាជំនួយការរបស់លោក Pep នៅក្លឹប Manchester City។
កីឡាករ Henry បច្នុប្បន្ននេះមានអាយុ 40 ឆ្នាំហើយជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុម Arsenal ជាមួយនឹងគ្រាប់បាល់ចំនួន 226 គ្រាប់ ក្នុងការបង្ហាញខ្លួន 369 ប្រកួតអោយក្រុមកាំភ្លើងធំ Arsenal៕