Barcelona នាំមុខគេពីការទទួលបានការឧបត្ថមឯកសណ្ឋានកីឡាច្រើនជាងគេបង្អស់
(BC-99)
គូប្រជែង El Clasico របស់អ្នកមានបុណ្យ FC Barcelona គឺអធិរាជស Real Madrid បានធ្លាក់មកចំណាត់ថ្នាក់លេខ២ដោយសារតែម្ចាស់ឧបត្ថមឯកសណ្ឋានម៉ាក Adidas របស់ពួកគេចាយលុយចាញ់ចំនួនតែ២លានតែប៉ុណ្ណោះ។
ក្រៅតែពីក្លិបបាល់ទាត់ធំៗកំពុងតែប្រជែងគ្នាលើឧត្តមភាពក្នុងនាមជាក្រុមខ្លាំងជាងគេនៅលើវាលស្មៅនាទ្វីបអឺរ៉ុប គេក៏ឃើញក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាលំដាប់ល្បីៗរបស់ពិភពលោកក៏ប្រជែងគ្នាជួយលើកមុខមាត់ក្រុមទាំងនោះអោយកាន់តែល្បីថែមទៀតតាមរយៈការផ្តល់ផលិតផលជាសម្លៀកបំពាក់កីឡាបាល់ទាត់គ្រប់ទម្រង់អោយក្រុមទាំងនោះដែលគិតជាលុយមានចំនួនរាប់រយលានផោន។ នៅឆ្នាំ២០២០នេះយើងបានដកស្រង់ក្លិបចំនួន១០ដែលទទួលបានការឧបត្ថមសម្លៀកបំពាក់កីឡាម៉ាកល្បីដែលគិតជាទឹកប្រាក់បានច្រើនជាងក្លិបដទៃទៀតដែលមានផលិតផល Puma របស់អាឡឺម៉ង់បានចំណាយលុយ ៦៥ លានផោន ក្នុងខណៈដែលក្រុមហ៊ុន Nike របស់អាមេរិចបានចាយលុយចំនួន ២៧០ លានផោនអោយក្រុមកំពូល៤នៅអឺរ៉ុប រីឯក្រុមហ៊ុន Adidas របស់អាឡឺម៉ង់មួយទៀតនោះបានឧបត្ថមអោយក្លិបកំពូលចំនួន៥នៅអឺរ៉ុបដែលគិតជាទឹកប្រាក់មានចំនួនដល់ទៅ ៣២១.៥ លានផោន។ខាងក្រោមនេះគឺជាក្លិបធំៗទាំង១០នៅអឺរ៉ុបដែលទទួលបានទឹកប្រាក់ពីក្រុមហ៊ុនឧបត្ថមរបស់ពួកគេរួមមាន៖
១០/ Tottenham Hot Spur ទទួលបាន ៣០ លានផោន ពីក្រុមហ៊ុន NIKE
៩ / Bayern Munich ទទួលបាន ៤២.៥ លានផោន ពីក្រុមហ៊ុន Adidas
៨/ Juventus ទទួលបាន ៤៦ លានផោនពីក្រុមហ៊ុន Adidas
៧/ Chelsea ទទួលបាន ៦០ លានផោន ពីក្រុមហ៊ុន NIKE
៦ /Arsenal ទទួលបាន ៦០ លានផោន ពីក្រុមហ៊ុន Adidas

.
៥/ Manchester City ទទួលបាន ៦៥ លានផោន ពីក្រុមហ៊ុន Puma
៤/ Manchester United ទទួលបាន ៧៥ លានផោន ពីក្រុមហ៊ុន Adidas
៣/ Liverpool ទទួលបាន ៨០ លានផោន ពីក្រុមហ៊ុន NIKE (អនុវត្តន៍ចាប់ពីរដូវកាល ២០២០-២០២១ តទៅ)
២/ Real Madrid ទទួលបាន ៩៨ លានផោន ពីក្រុមហ៊ុន Adidas
១/ FC Barcelona ទទួលបាន ១០០ លានផោន ពីក្រុមហ៊ុន NIKE
សរុបមកលុយចំនួន ៦៥៦.៥ លានផោន ត្រូវបានក្រុមហ៊ុនទាំង៣ខាងលើដែលមាន Adidas, Nike និង Puma បានចំណាយទៅលើក្លិបកំពូលៗទាំង១០។ ហើយនេះយើងមិនបានស្រង់អោយពីតួលេខដែលក្រុមហ៊ុននីមួយៗបានចាយសរុបលើក្លិបបាល់ទាត់ផ្សេងទៀតនិងប្រភេទកីឡាផ្សេងទៀតនុះទេ។