កម្ពុជាធ្លាក់៣លេខក្នុងតារាងចំណាត់ថ្នាក់ FIFA
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានរអិលទៅកាន់លេខ១៧៧នៃចំណាត់ថ្នាក់ពិភពលោក ឬ FIFA Ranking។
ការរអិលចុះក្នុងខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីកម្ពុជាបានប្រកួតចាញ់ទាំង២លើកក្នុងមិត្តភាពជាមួយ U23 ជប៉ុន និងបង់ក្លាដែស។
កាលខែកញ្ញា កម្ពុជាឈរនៅលេខ១៧៤ តែបន្ទាប់ពីចាញ់ ក៏ធ្លាក់ទៅ៣ទៀត។
ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងពិភពលោករបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺ ១៥៣ កាលខែមីនា ឆ្នាំ២០១១។
ចំណាត់ថ្នាក់ទាបបំផុតរបស់កម្ពុជា គឺ១៩៨ កាលខែសីហា ឆ្នាំ២០១៤៕