ដាវ នីម និង អ៊ិន សាវឌី ជួយគិរីវង់ ឈ្នះ ណាហ្គាវើល
ខ្សែប្រយុទ្ធក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ដាវ នីម និងកីឡាករ អ៊ិន សាវឌី រកបានម្នាក់មួយគ្រាប់ជួប អោយក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ ឈ្នះ ណាហ្គាវើល ក្នុងលទ្ធផល ២ ទល់ ០ ក្នុងការប្រកួតជើងទី១ ពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ ។ ចំណែកការប្រកួតមួយគូផ្សេងទៀត ក្រសួងការពារជាតិ បានវាយ បកឈ្នះម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៣ ទល់ ១ ។ រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន