ណាហ្គាវើលដ៍ ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះ ភ្នំពេញក្រោន ដោយបាល់ ១១មែ៉ត្រ ៣-១
ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ បានឡើងទៅកាន់វគ្គផ្តាចើព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) បន្ទាប់ពីយកឈ្នះលើ ភ្នំពេញក្រោន ដោយបាល់កាត់សេចក្តី ១១ មែត្រ ៣ ទល់ ១ ក្រោយលទ្ធផល ៩០ នាទីបានត្រឹមស្មើគ្នា ០ ទល់ ០ នាពហុកីឡដ្ឋានជាតិ។
ដូច្នេះហើយ ណាហ្គាវើលដ៍ ត្រូវរង់ចាំអ៊ុតមើលការប្រកួតរវាងក្រុម វិសាខា ជាមួយនិង ខេត្តព្រៃវែង ដែលត្រូវប្រកួតនាថ្ងៃស្អែក នៅវេលាម៉ោង ៦ ល្ងាចលើពហុកីឡដ្ឋានជាតិ ដូចគ្នា ខណៈដែលក្រុមណាឈ្នះនិងឡើងទៅផ្តាច់ព្រ័ត្រ តទល់ជាមួយ ណាហ្គាវើលដ៍ ដើម្បីលើកពានរដូវកាល២០២០នេះ៕