កីឡាករកម្ពុជាបន្តហាត់យ៉ាងស្វិតស្វាញ ខណៈអ្នកចាត់ការ Honda នៅមិនទាន់មកដល់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តការហ្វឹកហាត់របស់ខ្លួនយ៉ាងស្វិតស្វាញលើទីលានហាត់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដើម្បីត្រៀមយុទ្ធនាការ AFF Cup 2022 ដែលនឹងចាប់ផ្ដ់ើមនៅថ្ងៃទី២០ ខែធ្នូ។
កីឡាករទាំងអស់បានហ្វឹកហាត់ក្រោមក្រសែភ្នែកគ្រូបង្គោល Ryu Hirose និងគ្រូជំនួយ ភា សុភ័ក្ត្រា ព្រមទាំងក្រុមការងារឯទៀត។
ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup 2022 កម្ពុជាស្ថិតក្នុងពូល A ដែលមានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។ កម្ពុជាបើកឆាកវគ្គចែកពូលនៅថ្ងៃទី២០ ខែធ្នូ តទល់ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយឡែក គិតមកទល់ពេលនេះ គេមិនទាន់ឃើញវត្តមានអ្នកចាត់ការ Keisuke Honda ចូលរួមមើលការហ្វឹកហាត់ដោយផ្ទាល់នៅឡើយទេ៕