Kompany ៖Van Dijk គឺជាខ្សែការពារកណ្តាលដ៏ឆ្នើមបំផុតដែលមិនធ្លាប់មាននៅ Premier League
(BC-99)
តាមប្រភពព័ត៌មានបរទេសបានអោយដឹងថា Vincent Kompany បាន សរសើរតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool Virgil van Dijk គឺជាខ្សែការពារកណ្តាលដ៏ឆ្នើមបំផុតមិនធ្លាប់មាន។
ក្រោយពី Liverpool បានចាប់អារម្មណ៍ពីសមត្ថភាពរបស់ Van Dijk ក្រុមមួយនេះក៏បានដាក់សំណើរ ៧៥ លានផោន ទៅកាន់ Southampton ដើម្បីទិញយកកីឡាករ ហុល្លង់ អាយុ ២៨ ឆ្នាំរូបនេះកាលពីខែមករាឆ្នាំ ២០១៨ ។
Van Dijk ដែលបានទទួលចំណាត់ថ្នាក់លេខ ២ សម្រាប់ពានរង្វាន់ Ballon d’Or បន្ទាប់ពី Lionel Messi កាលពីឆ្នាំមុននិងបានជួយអោយ Liverpool ឈ្នះពានរង្វាន់ Champions League បានក្លាយជាខ្សែការពារមួយរូបដែលគេតែងតែនិយាយពីមាត់មួយទៅមាត់មួយ។ ក្នុងនោះផងដែរ Vicent Kompany អតីតកីឡាករឆ្នើម Manchester City ដែលបច្ចុប្បន្នជាគ្រូបង្វឹកផងជាកីឡាករផងរបស់ Anderlecht បានបង្ហាញការជឿជាក់របស់ខ្លួនថា Van Dijk គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ។
Kompany បានប្រាប់ SPORF យថា“ ប្រសិនបើអាចត្រលប់ថយក្រោយ ខ្ញុំនឹនាំ Virgil van Dijk ទៅជាមួយ។ ពេលនោះគេនឹងឋិតក្នុងបញ្ជីកំពូលខ្សែការពារជាមួយ John Terry, Rio Ferdinand ជាដើម” ។
Kompany កំពុងតែបានបង្ហាញនូវសញ្ញាណដ៏ល្អរបស់គេ ដូចនេះវាច្បាស់ជាមានការប្រែប្រួលសម្រាប់រូបគេនៅពេលអនាគត ត្រង់ចំនុចនេះ Kompany បាននិយាយដែរថា “ហង្សក្រហមជាក្លឹបដ៏មានឥទ្ធិពលលើខ្សែការពារម្នាក់នេះ តាមរយៈកីឡាករល្អៗនិងមានទស្សនៈវែងឆ្ងាយ ប្រាកដណាស់ Van Dijk នឹងមិនជ្រើសរើសយកក្រុមណាផ្សេងទៀតនុះទេ”។
សូមរម្លឹកឡើងវិញដែរថា Vicent Kompany បានចំណាយពេល ១១ ឆ្នាំលើមុខងារជាខ្សែការពារនិងជាប្រធានក្រុមជាមួយ Manchester City ពីឆ្នាំ ២០០៨ ដល់ ២០១៩ ដោយចូលរួមប្រកួតបានចំនួន ២៦៥ ដងនិងស៊ុតបញ្ចូលទីបានចំនួន ១៨ គ្រាប់។ កីឡាករជម្រើសជាតិ បែលហ្ស៊ិក រូបនេះក៏បានជួយអោយ Man City ឈ្នះពានរង្វាន់ Premier League ៤ ដង FA Cup ២ ដង EFL Cup ៤ដងនិង FA Community Shield ចំនួន ២ ដងដែរ។