ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញចង់កាត់ទោសឲ្យដាក់ពន្ធនាគារទៅលើលោកគ្រូ Carlo Ancelotti ជុំវិញរឿងក្លែងបន្លំពន្ធ
ការិយាល័យនៃរដ្ឋអាជ្ញាសាធារណៈរបស់អេស្ប៉ាញកំពុងស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំ និង 9 ខែទៅលើលោកគ្រូ Carlo Ancelotti ក្រោយមានការចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធក្នុងការបន្លំពន្ធ។
លោកគ្រូ Ancelotti ត្រូវបានទទួលរងការចោទប្រកាន់កាលនៅឆ្នាំ 2020 ដោយសារតែគាត់ខកខានមិនបានបង់ពន្ធក្នុងតម្លៃប្រហែល 1 លានអឺរ៉ូ (9សែនផោន)។ រដ្ឋអាជ្ញាអេស្ប៉ាញបាននិយាយថារឿងនេះគឺជាប់ទាក់ទងនឹងចំណូលនៃសិទ្ធិរូបភាពដែលរកបានក្នុងអំឡុងពេលដែលគាត់ជាអ្នកចាត់ការក្លឹប Real Madrid ក្នុងឆ្នាំ 2014 និង 2015។លោក Ancelotti ក៏ត្រូវបានចោទប្រកាន់ពីបទចុះហត្ថលេខាលើកិច្ចសន្យាឯកជនដែលផ្តល់សិទ្ធិរូបភាពរបស់គាត់ទៅឱ្យអង្គភាពនានាសម្រាប់ផលចំណេញបន្ថែម ក្រោយមកបានកែប្រែកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយតម្លៃ។ លើសពីនេះ វាត្រូវបានគេអះអាងថាគាត់បានប្រគល់សិទ្ធិរូបភាពរបស់គាត់ចំនួន 50 ភាគរយទៅឱ្យក្លឹប Real Madrid។ ពាក្យបណ្តឹងបានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ 2013 លោក Ancelotti បានលក់សិទ្ធិរូបភាពរបស់គាត់រយៈពេល 10 ឆ្នាំទៅឱ្យអង្គភាពមួយដែលមានឈ្មោះថា Vapia Limited ក្នុងតម្លៃទិញ €25million (£21.3m)។រឿងបន្ទាប់នោះគឺយើងត្រូវរងចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ពីការស៊ើបអង្កេតមួយនេះត្រូវបានបញ្ចប់។