
វគ្គបញ្ចប់នៅយប់នេះ Mohamed Salah មានភាគរយខ្ពស់បានស្បែកជើងមាស
ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mohamed Salah នឹងក្លាយជាកីឡាករទី 6 ដែលបានជោគជ័យក្នុងការស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករ Alan Shearer, Michael Owen, Thierry Henry, Robin van Persie និង Harry Kane ។ ខណៈដែល Liverpool ក៏នឹងត្រូវប្រកួតក្នុងថ្ងៃចុងក្រោយនាយប់នេះជាមួយក្រុមកំពុងតែឡើងជើង Wolves ក្នុងទឹកដីខ្លួនឯង ហើយក៏ជាការកាត់សេចក្តីផងដែរថា តើហង្សក្រហម រឺក៏ ពពកខៀវ ជាម្ចាស់ពានរង្វាន់ Premiere League 2018/2019 ក្នុងរដូវកាលនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាក់ស្តែងគិតមកត្រឹមពេលនេះ Mohamed Salah កំពុងតែនាំមុខគេក្នុងការស៊ុតបាល់បញ្ជូលទីបានចំនួន២២គ្រាប់ ចំណែកឯក Sergio Aguero (Manchester City), Pierre-Emerick Aubameyang (Arsenal) និង Sadio Mane (Liverpool) ដោយកីឡាករទាំង៣នេះម្នាក់ៗស៊ុតបញ្ចូលទីបាន២០គ្រាប់ហើយ ដូច្នេះម្ចាស់ស្បែកជើងមាសក្នុងរដូវកាលនេះ គឺMohamed Salah មានតែមខ្ពស់ជាងគេ៕