អ្នកគាំទ្រ PSG ចាប់ផ្ដើមធ្លាក់ចុះការអត់ធ្មត់ចំពោះ Ramos
គិតមកទល់ពេលនេះ Sergio Ramos មិនទាន់បានបង្ហាញខ្លួននៅឡើយទេសម្រាប់ក្រុមថ្មី Paris Saint Germain។
បើតាមសារព័ត៌មាន Le Parisien អ្នកគាំទ្រ PSG ចាបផ្ដើមថមថយភាពអត់ធ្មត់ជាមួយ Ramos ព្រោះពួកគេចង់ឃើញអតីតប្រធានក្រុម Real Madrid រូបនេះចូលលេង។
PSG ធ្លាប់ប្រកាសថា Ramos នឹងអាចចូលលេងបន្ទាប់ពីយុទ្ធនាការរបស់ជម្រើសជាតិត្រូវបានបញ្ចប់។ ផ្ទុយទៅវិញ ស្រាប់តែមានព័ត៌មានថា មិនទាន់ច្បាស់ទេ ដោយចាំមើលស្ថានភាពរបួសខ្នងរបស់គេសិន។
Ramos ខានប្រកួត៤ខែហើយ តាំងពីពេល Real Madrid ចាញ់ Chelsea ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។
Ramos នឹងមិនអាចលេងបានទេពេលប៉ះ Clermont Foot ចុងសប្ដាហ៍នេះទេ៕