
កូនប្រុសម្ចាស់ក្លិបបឹងកេតជាប់ឈ្មោះទៅហ្វឹកហាត់កម្មវិធីពិសេសរបស់ La Liga
កុមារា Kasidej Vasunan ឬ Dome ដែលជាកូនប្រុសច្បងរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញនាប៉ុន្មានខែខាងមុខដើម្បីចូលរួមហ្វឹកហាត់បាល់ទាត់រៀបចំដោយកម្មវិធី La Liga Talents។
កម្មវិធីដ៏ពិសេសនេះជ្រើសរើសយុវជន ដែលមានសក្តានុពលខ្លាំងបំផុតទៅហ្វឹកហាត់បាល់ទាត់អាជីពកម្រិត ក្រោមការបង្ហាត់ពីគ្រូ Pro-License ដែលរៀបចំដោយ La Liga។ មិនតែប៉ុណ្ណោះទេ ក៏មានការផ្ដល់ការសិក្សាចំណេះដឹងទូទៅទាំងភាសាអេស្ប៉ាញ និងអង់គ្លេស។
សម្រាប់ការហ្វឹកហាត់នេះ យុវជនទាំងអស់មានឱកាសប្រកួតជាមួយក្រុមថ្នាលកម្រិតខ្ពស់ផ្សេងៗទៀត និងអាចទៅចូលរួមក្លិបណាមួយផងដែរ។
គួរដឹងដែរថា កុមារា Kasidej ធ្លាប់ទៅហ្វឹកហាត់នៅថ្នាលយុវជន FC Barcelona មួយរយៈ កាលឆ្នាំ២០១៨ និង Benfica។ បច្ចុប្បន្នគេកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ក្នុងក្រុមអាយុក្រោម១៥ឆ្នាំ៕