
បាល់ទះក្នុងសាលកម្ពុជាប៉ះហ្វីលីពីនម៉ោង១១ថ្ងៃត្រង់នេះ
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជានឹងត្រូវតតាំងក្រុមហ្វីលីពីន បើកឆាកពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅវៀតណាម។
កម្ពុជាធ្លាប់ចាញ់ហ្វីលីពីន ៣ទល់នឹង០ ក្នុងវគ្គចែកពូល កាលឆ្នាំ២០១៩ ដែលកាលណោះហ្វីលីពីន គឺជាម្ចាស់ផ្ទះតែម្ដង។ មិនតែប៉ុណ្ណោះ ពេលនោះហ្វីលីពីន ក៏បន្តបានមេដាយប្រាក់ថែមទៀត។
ចប់ពីការប្រកួតដំបូងថ្ងៃនេះ កម្ពុជានឹងបន្តប៉ះថៃ ដែលជាម្ចាស់មេដាយសំរឹទ្ធ២០១៩ នៅថ្ងៃទី១៨ ខែឧសភា៕