
ចប់បាត់! Khan Jessa លើសទម្ងន់២00ក្រាម មិនអាចប្រកួតស៊ីហ្គេមបាន
ម្ចាស់មេដាយមាស Khan Jessa មិនអាចការពារជើងឯកខ្លួនឯងបានទេ ដោយសារបញ្ហាលើសទម្ងន់ជាង២០០ក្រាម។ នេះបើតាមការចុះផ្សាយពីទំព័រផ្លូវការរបស់ CAMSOC នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា នេះ។
ប្រភពដដែលបញ្ជាក់ថា “៖ ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២g ដូចនេះ ចាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។”
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានសូមការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីមហាជនផងដែរ។
គួរបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ខាន់ ចេសា និង ម៉ាប់ សុខហួយ៕