
កម្ពុជាឈ្នះហ្វីលីពីន ប្រកួតបើកឆាកពូល B បាល់ទះក្នុងសាល
្រុមបាល់ទះក្នុងសាលកម្ពុជា ឈ្នះហ្វីលីពីន ៣សិតទល់នឹង១។ ក្នុងសិតទី១ កម្ពុជាឈ្នះ ២១ទល់នឹង២៥, សិតទី២ ចាញ់២៦ទល់នឹង២៤, សិតទី៣ ឈ្នះ៣០ទល់នឹង២៨ និងសិតទី៤ ឈ្នះ២៧ទល់នឹង២៩។
បន្ទាប់ពីការប្រកួតនេះ កម្ពុជានឹងបន្តប៉ះថៃ ដែលជាម្ចាស់មេដាយសំរឹទ្ធ២០១៩ នៅថ្ងៃទី១៨ ខែឧសភា។
គួររំឭកថា កម្ពុជាធ្លាប់ចាញ់ហ្វីលីពីន ៣ទល់នឹង០ ក្នុងវគ្គចែកពូល កាលឆ្នាំ២០១៩ ដែលកាលណោះហ្វីលីពីន គឺជាម្ចាស់ផ្ទះតែម្ដង។ មិនតែប៉ុណ្ណោះ ពេលនោះហ្វីលីពីន ក៏បន្តបានមេដាយប្រាក់ថែមទៀត៕