ក្ដៅៗ! ចិនដកខ្លួនឈប់ធ្វើម្ចាស់ផ្ទះ AFC Asian Cup
ចិនបានដកខ្លួនពីម្ចាស់ផ្ទះ AFC Asian Cup 2023 ហើយដោយសារតែស្ថានភាពកូវីដ១៩មិនអំណោយផល។ នេះបើតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។
គួរដឹងដែរថា ចិនត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 ដែលប្រកួតពីថ្ងៃ១៦ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
សម្រាប់កម្ពុជាត្រូវ ប្រកួតជម្រុះក្នុងខែមិថុនា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា តទល់ ម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង៕