អតីតកីឡាករជម្រើសជាតិ សុខ សុវណ្ណ វះកាត់ជង្គង់ជោគជ័យ
កីឡាករខ្សែការពារដ៏រឹងមាំ សុខ សុវណ្ណ បានធ្វើការវះកាត់ព្យាបាលប្រកបដោយជោគជ័យហើយនៅប្រទេសកម្ពុជានាថ្ងៃនេះកាលពីព្រឹកមិញនេះ ដោយមានបញ្ហារបួសជង្គង់ក្នុងកំឡុងពេលការប្រកួតមិត្តភាពជាលើកចុងក្រោយជាមួយក្រុមសូលទីឡូអង្គរ កាលពីមុនបើករដូវកាល ២០២០ នេះ។
ខ្សែការពារដែលមានបទពិសោធន៍ច្រើនរូបនេះ នឹងត្រូវខកខានការប្រកួតអស់រយៈពេល ៦ ទៅ ៨ ខែ បន្តទៀតបើទោះបីជាបានវះកាត់រួចក៏ដោយ ដើម្បីឲ្យសរសៃរត្រលប់មកសភាពដើមវិញល្អ។ អតីតកីឡាករជម្រើសជាតិនេះ ធ្លាប់បានចូលរួមជាមួយក្លិបធំៗនៅលីគកំពូលកម្ពុជា រួមមាន ភ្នំពេញក្រោន កំឡុងឆ្នាំ២០០៧ ដល់ ២០១៣ នឹងបានផ្លាស់ទៅ បឹងកេត ឆ្នាំ២០១៣ ដល់ ២០១៨ ដោយសារតែបទពិសោធន៍ជោគជាំក្លិបអ្នកមាន វិសាខា ដែលកំពុងឡើងមកលេងលីគលំដាប់ទី១ លើកដំបូងបាននាំមកពង្រឹងក្រុមរដូវកាល២០១៨-២០១៩ ហើយភ្នំពេញក្រោន ក៏បាននាំកីឡាករវ័យ ២៧ឆ្នាំ មកចូលរួមវិញដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថា សុខ សុវណ្ណ បានឈ្នះពានជាច្រើនជាមួយក្លិប ភ្នំពេញក្រោន ដូចជា ពានលីគកំពូលកម្ពុជា ឆ្នាំ២០១០ នឹង ២០១១ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០០៨ នឹង ២០០៩ ខណៈដែលចូលរួមជាមួយ បឹងកេត ឈ្នះពានលីគកំពូល ២ លើក ពោលគឺឆ្នាំ២០១៦ នឹង ២០១៧ ៕