Manchester United ចូលរួមប្រជែងជាមួយ Chelsea ដេញថ្លៃយក Erling Haaland ជាថ្មី
(BC-99)
Manchester United មានគម្រោងប្លែកមួយទៀតក្នុងការចូលខ្លួនទៅប្រជែងជាមួយក្លិបតោខៀវ Chelsea ជាថ្មីក្នុងការដេញថ្លៃយកកីឡាករ ណរ័វេយ៍ Erling Halland ពី Borussia Dortmund ដោយក្តីរំពឹងខ្ពស់។
ក្រុមបិសាចក្រហមទើបតែទិញបានកីឡាករអង់គ្លេស Jadon Sancho ពី Dortmund ក្នុងពេលថ្មីៗនេះហើយក៏ជិតទិញបានកីឡាករខ្សែការពារបារាំង Varane ពី Real Madrid ផងដែរ។ អ្វីដែលក្លិបដែលដឹកនាំដោយលោក Ole Gunnar Solskjaer កំពុងតែរំពឹងថានឹងអាចធ្វើបានជាបន្តទៀតនោះគឺការទិញយកខ្សែប្រយុទ្ធ Erling Halland ក្នុងលក្ខណ្ឌកាត់បន្ថយថ្លៃចំណាយដោយប្តូរជាមួយកីឡាករ Antony Martial របស់ខ្លួន។
វាមិនមែនជាការចៃដន្យទេសម្រាប់ Manchester United ដែលរកនឹកឃើញនូវមធ្យោបាយបែបនេះ ព្រោះក្រុមដែលមានម្ចាស់ជាមហាសេដ្ឋីអាមរិចមួយនេះអាចកាត់បន្ថយថ្លៃចំណាយក្នុងការទិញ Halland បានមួយចំនួនដោយគ្រាន់តែកាត់កងជាមួយតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធបារាំង Martial ដែលពួកគេរុញទៅឱ្យ Dortmund វិញ។