ManU ហ៊ានចំណាយ ១៥០លានផោនសំរាប់ Kane ប៉ុន្តែ Mourinho បដិសេធមិនអោយ Spur លក់នោះទេ
Harry Kane មិនចង់ចូលរួមជាមួយបិសាចក្រហម Manchester United ព្រោះតែ Jose Mourinho បដិសេធដាច់ខាតចំពោះមាន់ខ្នាយមាសសំរាប់ការដាក់លក់កំពូលខ្សែប្រយុទ្ធរូបនេះទៅអោយបិសាចក្រហម។ នេះជាសំដីរបស់អតីតខ្សែការពារ Rio Ferdinan។
ប្រធានក្រុមជម្រើសជាតិតោកំណាចរូបនេះបានបង្ហើបអោយដឹងថា រូបគេនិងចាកចេញពី Spur បើសិនជាក្លឹបមិនមានមហិច្ឆតាក្នុងការឈ្នះពានធំៗនោះទេ។
បើទោះជា Spur ហ៊ានកំណត់តម្លៃខ្លួនរបស់ Harry Kane ឡើងដល់ ១៥០លានផោនក៏ដោយ ក៏បិសាច ManU ហ៊ានចំណាយដែរ។ មួយវិញទៀត Ferdinand ក៏បន្ថែមថា Spur ទើបតែចំណាយលុយវាល់លានដើម្បីបានកីឡដ្ឋានថ្មីដូច្នេះកិច្ចព្រមព្រៀងលុយដ៏ច្រើននេះក៏អាចកើតឡើងដែរ។ បច្ចុប្បន្ន Manchester United កំពុងរៀបចំកញ្ចប់លុយដ៏ច្រើនដើម្បីចង់បានកីឡាករអង់គ្លេសពីររូបគឺ Kane និង Jadon Sancho៕