
មកស្គាល់បន្ថែមពីគ្រូបង្គោលថ្មីគិរីវង់
កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ គិរីវង់សុខសែនជ័យបានប្រកាសតែងតាំងលោក សាប៊ូន វិនតា ជាគ្រូបង្គោលថ្មីក្នុងរដូវកាល២០២៣/២០២៤។
លោក វិនតា ជាគ្រូបង្វឹកក្នុងស្រុកម្នាក់ដែលកាន់ A-License ធ្លាប់បានចូលរួមបណ្ដុះបណ្ដាលកីឡាករវ័យក្មេងយ៉ាងច្រើននាពេលកន្លងមក។
លោកធ្លាប់ធ្វើការនៅសាលាបាល់ទាត់ជាតិបាទី និងនៅអាយអេសអាយដង្កោសែនជ័យ និងលីគកំពូលថ្មីៗនេះផងដែរ។
បុរសមានកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសិក្សា និងបញ្ចប់កម្រិត A-License ច្រើនឆ្នាំមកហើយ តែមិនទាន់បានធ្វើការផ្នែកបង្វឹកកីឡាករនៅឡើយទេ ដោយបានកាន់ការងារផ្នែកបច្ចេកទេស និងធ្លាប់ធ្វើជាអ្នកវិភាគផងដែរ។
ដោយឡែក គិរីវង់សុខសែនជ័យទើបតែចែកផ្លូវពីគ្រូបង្គោលជនជាតិអេស្ប៉ាញ Manuel Retamero ខណៈក្រុមបានបញ្ចប់នៅបាតតារាង Cambodian Premier League រដូវកាលមុន៕