លោក Pep Guardiola ខឹង Leroy Sane ដែលមិនស្របតាមខ្លួន
(BC-99)
លោក Pep Guardiola ហាក់ដូចជាមានការខឹងសម្បារយ៉ាងខ្លាំងចំពោះ Leroy Sane ដែលមិនទទួលយកការវះកាត់ដោយវេជ្ជបណ្ឌិតដែលក្រុម Manchester City ទុកចិត្ត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ២៣ ឆ្នាំរូបនេះបានរហែកសរសៃពួរកំភួនជើងដែលជារបួសចាស់របស់ខ្លួនអំឡុងពេលដែលក្រុម Man City របស់ពួកគេបានឈ្នះពាន Community Shield លើ Liverpool កាលពីមួយសប្តាហ៍មុន។
យោងតាម The Mirror បានអះអាងថាលោក Guardiola ចង់អោយ Sane ធ្វើការវះកាត់ជាមួយវេជ្ជបណ្ឌិត Ramon Cugat ដែលជាមនុស្សបានវះកាត់លើតារាបាល់ទាត់នៅ Etihad ដែលមានដូចជា Benjamin Mendy និង Kevin De Bruyne ជាដើមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានយ៉ាងជោគជ័យ។ ក៏ប៉ុន្តែអតីតខ្សែប្រយុទ្ធ Schalke បែជាជ្រើសរើសអ្នកឯកទេសជនជាតិអូទ្រីសគឺលោកវេជ្ជបណ្ឌិត Christian Fink ដើម្បីវះកាត់របួសគេជំនួសវិញ។ ដោយសារតែជំទាស់ទៅនិងគំនិតរបស់ខ្លួនបែបនេះទើបធ្វើអោយលោក Guardiola មានក្តីខឹងសម្បារលើ Sane ជាខ្លាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមពិតទៅ Sane បានយល់ថាលោក Fink ជាជនជាតិអាឡឺម៉ង់ហើយក៏ជាអ្នកវះកាត់អោយក្រុមកីឡាករជម្រើសជាតិអាឡឺម៉ង់ថែមទៀតនោះទើបគេសម្រេចចិត្តអោយវេជ្ជបណ្ឌិតរូបនេះវះកាត់ ព្រោះលោក Fink ក៏អាចបញ្ជាក់ដល់អ្នកចាត់ការក្រុមជម្រើសជាតិ Joachim Low ថារូបគេនឹងជាសះស្បើយនិងមានសុខភាពល្អហើយក៏កំពុងតែត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ Euro ២០២០ នារដូវក្តៅខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការណ៍នេះកាន់តែនាំឱ្យមានពាក្យចចាមអារាមអំពីភាពវឹកវររបស់ Sane ដែលកំពុងតែលេចឮថារូបគេកំពុងតែចង់ចាកចេញពី Manchester City ទៅចូលរួមជាមួយក្រុម Bayern Munich វិញ។